កម្មវិធីបរិច្ចាគឈាមនៅទីស្នាក់អគាររដ្ឋបាលគណៈកម្មការ គ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាន​នៃ​ គ.ល.ក.​ បានប្រារព្វកម្មវិធី​ “​ គ.ល.ក.​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត​ ប្រចាំឆ្នាំ២០២៥​ “​ ក្រោម​មូលបទ​ “បរិច្ចាគឈាមម្នាក់​ សង្គ្រោះជីវិត​ម្នាក់”​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ រស់​ ភីរុណ​ អគ្គលេខាធិការ​ គ.ល.ក.​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់ គ.ល.ក.​ , ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ​ និងបុគ្គលិកនៃ​ក្រុមហ៊ុន​មួយចំនួនតាមរយះការអំពាវនាវរបស់​ អគ្គលេខាធិការដ្ឋាន​នៃ​ គ.ល.ក.(ក្រុមហ៊ុន Firm 614 Co., Ltd.​ និង​ ក្រុមហ៊ុន ​D’August Co., Ltd.) ក្នុងគោលបំណងសាមគ្គីភាពសម្រាប់បុព្វហេតុដ៏ឧត្ដមនៃការជួយសង្គ្រោះជីវិតមនុស្ស។