វគ្គបណ្តុះបណ្តាលស្តីពីសេចក្ដីផ្ដើមនៃបច្ចេកទេសល្បែង

(ភ្នំពេញ)៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. បានរៀប​ចំ​ពិ​ធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីសេចក្ដីផ្ដើមនៃបច្ចេកទេសល្បែង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១-២២​ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក., លោកស្រី អគ្គនាយិកាក្រុមហ៊ុន ហ្វឺម 614 ឯ.ក, វាគ្មិន, និងសិក្ខាកាមជាមន្រ្ដីរបស់ គ.ល.ក. និងបុគ្គលិក ក្រុមហ៊ុន ហ្វឺម 614 ឯ.ក សរុបចំនួនប្រមាណ ៣០ រូប។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងបំណងលើកកម្ពស់ការយល់ដឹងទូទៅអំពីទិដ្ឋភាពបច្ចេកទេសល្បែងពាក់ព័ន្ធនឹងស្លត់ម៉ាស៊ីន និងការយល់ដឹងអំពីការគ្រប់គ្រងឧបករណ៍ល្បែង និង/ឬកម្មវិធីល្បែង អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសមស្របតាមលក្ខណៈបច្ចេកទេសអន្តរជាតិ។