ការចូលរួមសន្និសីទស្តីពី International Association of Gaming Regulators នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា

នាថ្ងៃច័ន្ទ-ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២០-២៣ ខែតុលា គ.ស ២០២៥ លោកស្រី អគ្គនាយិកា FIRM 614 CO., LTD. បានចូលរួមសន្និសីទ និងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ របស់សមាគមនិយ័តករល្បែងអន្តរជាតិ (International Association of Gaming Regulators) នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ក្រោមប្រធានបទ “បទប្បញ្ញត្តិដែលមានភាពធន់៖ ស្វែងរកអ្វីដែលដំណើរការ, មូលហេតុអ្វី និងកិច្ចការបន្ទាប់ (Resilient regulation: Exploring what works, why and what’s next)” ដែលមានគោលដៅចែករំលែកអ្វីដែលកំពុងដំណើរការ រៀនពីគ្នាទៅវិញទៅមក និងបង្កើតភាពជាដៃគូយូរអង្វែង។