អំពី FIRM 614

ក្រុមហ៊ុន FIRM 614 បានបង្កើតឡើងដោយលោក GeGe Liu ក្នុងឆ្នាំ២០២២ និងបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារនៅក្នុងឆ្នាំ២០២២ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។​ ក្រុមហ៊ុន FIRM 614 ត្រូវបានទទួលស្គាល់ជាភ្នាក់ងារផ្ដល់សេវាពិគ្រោះយោបល់ និងនាំចូល លក់ និងចែកចាយឧបករណ៍ឬ/និងកម្មវិធីល្បែងក្នុងវិស័យល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដំបូងគេដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ក្រុមហ៊ុន FIRM 614 មានទីស្នាក់ការស្ថិតនៅ អគារលេខ 9-10 ផ្លូវ 614 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេវាកម្មស្នូលរបស់ក្រុមហ៊ុន FIRM 614 រួមមាន ការពិគ្រោះយោបល់ រៀបចំឯកសារ និងការនាំចូល លក់ និងចែកចាយ ឧបករណ៍ឬ/និងកម្មវិធីល្បែងដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ក្រុមហ៊ុន FIRM 614 យើងមានក្រុមការងារទាំងក្នុងស្រុក និងក្រៅស្រុកដែលមានវិជ្ជាជីវៈ និងមានបទពិសោធន៍ ដើម្បីសម្រួលដល់អតិថិជនក្នុងវិស័យល្បែងពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រុមការងារ