អំពី FIRM 614

ក្រុមហ៊ុន FIRM 614 បានបង្កើតឡើងក្នុងឆ្នាំ២០២២និងបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២២ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។​

ក្រុមហ៊ុន FIRM 614 មានទីស្នាក់ការស្ថិតនៅ អគារលេខ 9-10 ផ្លូវ 614 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្មវត្ថុអាជីវកម្មចម្បងៗរបស់ក្រុមហ៊ុន FIRM 614 រួមមាន៖

  • ទី១ អាហរ័ណ នីហរ័ណ (ឧបករណ៍អេឡិចត្រូនិច)។
  • ទី២ សេវាប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។
  • ទី៣ សេវារៀបចំឯកសាររដ្ឋបាលគ្រប់ប្រភេទ និងគ្រប់ទម្រង់ស្របតាមការតម្រូវនៃច្បាប់។

ក្រុមហ៊ុន FIRM 614 ត្រូវបានទទួលស្គាល់ជាភ្នាក់ងារផ្ដល់សេវាពិគ្រោះយោបល់, នាំចូល លក់ និងចែកចាយ ក្នុងវិស័យល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដំបូងគេដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។

សេវាកម្មរបស់ក្រុមហ៊ុន FIRM 614 ក្នុងរយៈពេល 3 ឆ្នាំដំបូងរួមមាន៖ ការពិគ្រោះយោបល់, ការរៀបចំឯកសារគ្រប់ប្រភេទនិងគ្រប់ទម្រង់ និងការនាំចូល លក់ និងចែកចាយ ឧបករណ៍ក្នុងវិស័យល្បែងពាណិជ្ជកម្មអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ជាទិសដៅសម្រាប់រយៈពេល 3 ឆ្នាំបន្ទាប់ ក្រុមហ៊ុន FIRM 614 មានផែនការពង្រីក អាជីវកម្មរបស់ខ្លួនឲ្យគ្របដណ្ដប់លើ៖

1). ការផ្ដល់សេវាកម្មរដ្ឋបាលគ្រប់ប្រភេទជូនអតិថិជន

2). ការពង្រីកវិសាលភាពសេវារៀបចំបញ្ជីគណនេយ្យពី Bookkeeping, Tax agent រហូតដល់ Auditing

3). ការពង្រីកវិសាលភាពពីការនាំចូល លក់ ចែកចាយ ឧបករណ៍/កម្មវិធីក្នុងវិស័យល្បែងពាណិជ្ជកម្មរហូតដល់ ការនាំចូល លក់ ចែកចាយ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ។

4). ការអភិ​វឌ្ឍអាជីវកម្មថ្មីៗ​ ស្របតាមតម្រូវការ និងការរីកចម្រើននៃទីផ្សារ និងធនធានរបស់ក្រុមហ៊ុន FIRM 614 ដូចជា៖ វិស័យអចលនទ្រព្យ និងវិស័យភស្ដុភាកម្មជាដើម។        ស្នូលរបស់ក្រុមហ៊ុន FIRM 614 រួមមាន ការពិគ្រោះយោបល់ រៀបចំឯកសារ និងការនាំចូល លក់ និងចែកចាយ ឧបករណ៍ឬ/និងកម្មវិធីល្បែងដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ក្រុមហ៊ុន FIRM 614 យើងមានក្រុមការងារទាំងក្នុងស្រុក និងក្រៅស្រុកដែលមានវិជ្ជាជីវៈ និងមាន   បទពិសោធន៍ ដើម្បីសម្រួលដល់អតិថិជនក្នុងវិស័យល្បែងពាណិជ្ជកម្មកម្ពុជាផងដែរ។

រចនាសម្ព័ន្ធគ្រប់គ្រង