សេវាកម្ម
FIRM 614 ផ្តល់នូវសេវាកម្មទូលំទូលាយដែលរៀបចំសម្រាប់វិស័យល្បែងពាណិជ្ជកម្ម រួមទាំងប៉ុន្តែមិនកំណត់ត្រឹមតែ៖
ការពិគ្រោះយោបល់ និងរៀបចំឯកសារ
ក្រុមហ៊ុន FIRM 614 ផ្តល់សេវាពិគ្រោះយោបល់ និងរៀបចំឯកសារទៅកាន់កាស៊ីណូលើការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ រួមទាំងការរៀបចំឯកសារសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាត ការចុះបញ្ជីឧបករណ៍ល្បែង ការចុះបញ្ជីបុគ្គលិកពិសេស និងឯកសារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ការប្រឹក្សាហិរញ្ញវត្ថុ និងគណនេយ្យ
ក្រុមហ៊ុន FIRM 614 ទទួលបានការគាំទ្រប្រកបដោយវិជ្ជាជីវៈក្នុងការសម្របសម្រួល និងប្រឹក្សាលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ, ឯកសារសវនកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួលជាមួយសវនករភាគីទីបីដែលមានការទទួលស្គាល់ និងគុណវឌ្ឍិច្បាស់លាស់។
ការនាំចូលឧបករណ៍ល្បែង ឬ/និងកម្មវិធីល្បែង
ក្រុមហ៊ុន FIRM 614 ទទួលបានសិទ្ធិក្នុងការនាំចូល លក់ និងចែកចាយ ឧបករណ៍ និង/ឬកម្មវិធីល្បែង និងផ្តល់ការធានាត្រឹមត្រូវពីក្រុមហ៊ុនផលិត ដើម្បីរក្សាប្រសិទ្ធភាពប្រតិបត្តិការល្អបំផុតទៅកាន់អតិថិជន។







